CLEAR National Futsal Cup 2017 សប្តាហ៍ទី១


ភ្នំពេញ ៖ ក្រោយបាត់សកម្មភាពរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតបាល់ទាត់ក្នុងសាល រឺ គេនិយមហៅថា បាល់ហ្វូតសាល បានត្រលប់មកវិញហើយ។ ក្រោយការរៀបចំពីសំណាក់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសហការជាមួយនឹងក្រុមហ៊ុន CLEAR បានបង្កើតនូវពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ CLEAR National Futsal Cup 2017 ដោយមាន២០ក្រុមចូលរួមដែលពោរពេញទៅដោយកីឡាករដែលមានទេពកោសល្យ បានចាប់ផ្តើមដំណើរការសប្តាហ៍ទី១របស់ខ្លួនហើយកាលពីល្ងាចថ្ងៃសៅរ៍ ទី២៩ ខែកក្កដាកន្លងទៅនេះ។
លទ្ធផលសម្រាប់ការប្រកួត CLEAR National Futsal Cup 2017 សប្តាហ៍ទី១៖
BA UNITED ១–៥ PANDA FC
(កីឡាករល្អប្រចាំការប្រកួត៖ កែវ កក្កដា មកពី PANDA FC)
NEATH ASIA FC ២–៧ 3G FC
(កីឡាករល្អប្រចាំការប្រកួត៖ សុខ ទិកា មកពី 3G FC)
CHANTEAK KEYLA FT ៨–៣ VK UNITED
(កីឡាករល្អប្រចាំការប្រកួត៖ សេដ្ឋា សច្ចៈបុត្រ មកពី CHANTEAK KEYLA FT )
UYFC KOMCHAYMEAR ៩–៤ FAN SPORT FT
(កីឡាករល្អប្រចាំការប្រកួត៖ តាក់ ផាត់ឌី មកពី UYFC KOMCHAYMEAR )
BATTAMBANG TRAVELLER ៥–៣ SNOUL FT
(កីឡាករល្អប្រចាំការប្រកួត៖ ម៉ា សុជាតិ មកពី BATTAMBANG TRAVELLER )
DOWN TOWN SPORT ៤–៣ DANIEL FC
(កីឡាករល្អប្រចាំការប្រកួត៖ ព្រំ ឌីយ៉ាម៉ង់ មកពី DOWN TOWN SPORT )
EMERALD FT ១–១២ ANACHAK BAITONG
(កីឡាករល្អប្រចាំការប្រកួត៖ ជា អូលី មកពី ANACHAK BAITONG )
IP FC ២–១៨ OV MAL FC
(កីឡាករល្អប្រចាំការប្រកួត៖ ញឹក ថាលីដា មកពី OV MAL FC )
គួរអោយដឹងដែរថា ការប្រកួតពានរង្វាន់នេះធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង ២ រសៀលតទៅ នៅ CLEAR ARENA ក្នុងមជ្ឍមណ្ឌលកីឡា THE BLUE (THE BLUE Sport Center) ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ MYTV ផងដែរ។