វិសាខា និងសូលទីឡូអង្គរ ទទួលបានកៅអីលេងលីគកំពូលកម្ពុជារដូវកាល២០១៨


លីគលំដាប់ទី២រដូវកាល២០១៧បានឈានចូលដល់សប្តាហ៍ទី៩ ដោយនៅសល់៤ប្រកួតទៀតនឹងបញ្ចប់រដូវកាល ខណៈពេលនេះ ក្លិប វិសាខា ឈរកំពូលតារាងមាន២១ពិន្ទុ និងក្លិប សូលទីឡូអង្គរ ឈរលេខ៤ មាន១៤ពិន្ទុ ទទួលបានកៅអីលេងលីគកំពូលកម្ពុជារដូវកាល២០១៨។
យោងតាមរូបមន្តរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក )សម្រាប់លីគលំដាប់ទី២មានតែក្រុម វិសាខា, សូលទីឡូអង្គរ, ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ប៉ុណ្ណោះអាចឡើងមកលេងលីគកំ⁣ពូលកម្ពុជាបាន។
ស្របពេល យុវជនក្រសួងការពារជាតិ និងខេត្តស្វាយរៀង អាចឡើងមកលេងលីគកំពូលបានលុះត្រាតែក្រុមឈុតធំរបស់ខ្លួន ក្រសួងការពារជាតិ និង ព្រះខ័នរាជស្វាយរៀង ស្ថិតនៅបាតតារាងលីគកំពូលត្រូវកាត់ចេញមកលេងខេមបូឌានលីគ២វិញ។ ចំណែក យុវជនសាលាបាល់ទាត់ជាតិបាទី គឺជាក្រុមមួយរបស់ស.ប.ក គ្រាន់តែលេងដកស្រង់បទពិសោធន៍មិនអាចឡើងទៅបាននោះទេ។
យ៉ាងណាក៏ដោយសម្រាប់ការប្រកួតវគ្គជម្រុះដើម្បីរកជើងឯកគឺប្រព្រឹត្តិទៅតាមរូបមន្តធម្មតាពោលគឺ លេខ៣ ប៉ះ លេខ៤ ក្រុមឈ្នះឡើងទៅលេងជាមួយ លេខ២ ខណៈក្រុមលេខ១ ស្ថិតនៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិរង់ចាំក្រុមឈ្នះមកធ្វើការប្រកួតនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៧៕

ប្រភព៖ wearefootball