ទាត់បញ្ចូលទី៤ប្រកួតជាប់គ្នាពេលនេះ Gbenga Samuel ត្រលប់មកចូលរួមជាមួយក្លិបចាស់


បន្ទាប់ពីលេចឮនៅពាកចចាមអារ៉ាមកន្លងទៅថាកីឡាករ Gbenga Samuel អាចនឹងត្រលប់មកចូលរួមជាមួយក្លិបចាស់របស់ខ្លួន បឹងកេត ខណៈពេលនេះព៍ត៌មានផ្លូវការបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្លិប ថានឹងមកចូលរួមក្នុងជុំទី២នៃលីគកំពូលកម្ពុជារដូវកាល២០១៧។ ងាកទៅមើលស្ថិតិខ្លះរបស់ខ្សែប្រយុទ្ធនីហ្សេរីយ៉ា បានចាកចេញពីបឹងកេត ទៅ អាសុីអឺរ៉ុបយូណាយធីត នៅរដូវកាល២០១៧ ជុំទី១ នៃលីគកំពូលកម្ពុជា ដោយរកបាន៤គ្រាប់ជាប់គ្នាចំណោម៤ប្រកួតចុងក្រោយ នឹងបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន៦លើកតាមពីក្រោយកំពូលតារាង George Kelechi Stanley។