Liverpool ​អាច​នឹង​ប៉ះ​ក្រុម​ខ្លាំង​​ នៅ​វគ្គ​ Play-off ពាន​ UEFA Champions League

ក្រុមហង្សក្រហម Liverpool អាចនឹងប៉ះគូប្រកួតដ៏តានតឹងនៅវគ្គជម្រុះ (Play-off) UEFA Champions League បើសិនជាពួកគេ បញ្ចប់ចំណាត់ថ្នាក់បានត្រឹមលេខ៤ នៅ Premier League។

Liverpool របស់លោក Jurgen Klopp បច្ចុប្បន្ន កំពុងស្ថិតនៅលេខ៤ ដោយចាញ់ក្រុមលេខ៣ Manchester City ២ពិន្ទុ និងលើក្រុមលេខ៥ Arsenal តែ១ពិន្ទុប៉ុណ្ណោះ ខណៈដែលចុងសប្តាហ៍នេះ គឺជាប្រកួតចុងក្រោយ ដើម្បីបញ្ចប់រដូវកាល។ ដូច្នេះបើ Man City ឈ្នះ ហើយ Liverpool  ឈ្នះដែរ នោះហង្សក្រហមនឹងបានលេខ៤។

បើតាម The Sun បានឲ្យដឹងថា Liverpool ស្ថិតនៅចំណាត់ថ្នាក់លេខ៣៤ ក្នុងតារាងក្រុមនៅអឺរ៉ុប បើគិតតាំងពីឆ្នាំ២០១២មក ដោយសារពួកគេខកខានលេងពាន UEFA Champions League ជាច្រើនរដូវកាល។ ដូច្នេះបើបានលេខ៤ ពួកគេអាចនឹងត្រូវប៉ះក្រុម Sevilla, Napoli ឬ Borussia Dortmund នៅវគ្គ Play off ពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League មុនអាចឡើងដល់វគ្គចែកពូល៕