U22​វៀតណាម​ដែល​ត្រូវ​ប៉ះ​កម្ពុជា​នៅ​ស៊ីហ្គេម ទៅ​ហាត់​ត្រៀម​នៅ​កូរ៉េ​ខាង​ត្បូង​


បញ្ជី​ឈ្មោះ​កីឡាករ​​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​អាយុ​ក្រោម​២២​ឆ្នាំ​ចំនួន​២៤​នាក់​ត្រូវ​បាន​ប្រកាស​ឱ្យដឹង​រួច​ហើយ​ដើម្បី​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េខាង​ត្បូង ត្រៀម​ប្រជែង​មេដាយ​មាស​នៅ​ស៊ីហ្គេម​២០១៧​​។
យោង​តាម​សារព័ត៌មាន Mot The Gioi ​លោក​គ្រូ​បង្វឹក Nguyen Huu Thang ​បាន​សម្រេច​ចិត្ត​ទមា្លក់​កីឡាករ​៣​នាក់​ពី​បញ្ជី​បឋម​ហើយ​ចម្រាញ់​យក​២៤​នាក់​ទៅ​ហាត់​នៅ​កូរ៉េ​ខាង​ត្បូង​ពីថ្ងៃ​ទី​៣០​ខែ​កក្កដា​ ដល់​ថ្ងៃ​ទី​១១​ខែ​សីហា​។
អំឡុង​ពេលហាត់​នៅ​កូរ៉េខាងត្បូង​នោះ U22​វៀតណាម នឹង​មាន​ប្រកួត​មិត្តភាព​២​លើក​នៅ​មជ្ឈមណ្ឌល​បាល់ទាត់ Mokpo International Football Center ជា​ទី​​កន្លែង​ហ្វឹកហាត់​ដែល​មាន​​បំពាក់​សម្ភារៈ​ល្អ​បំផុត​មួយ​នៅ​កូរ៉េ​ខាង​ត្បូង​។ នៅ​ថ្ងៃ​ទី​៥​ខែ​សីហា U22​វៀតណាម នឹង​សាក​ជើង​ជាមួយ Mokpo City FC ​មុន​ប៉ះ​ក្លិប Busan FC នៃ​លីគទី​២​កូរ៉េ នៅ​៤​ថ្ងៃ​​ក្រោយ​មក​​។ បន្ទាប់​មក​ពួក​គេ​នឹង​ធ្វើ​ដំណើ​រ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ប្រកួត​ស៊ីហ្គេម ដែល​ពួក​គេ​ស្ថិត​ក្នុង​ពូល B ជាមួយ កម្ពុជា, ថៃ, ឥណ្ឌូណេស៊ី, ទីម័រឡេស្តេ និង ហ្វ៊ីលីពីន​។
Goalkeeper (3): Bùi Tiến Dũng (FLC Thanh Hoa), Phí Minh Long (Hanoi FC), Đỗ Sỹ Huy (Hanoi FC).
Defender (10): Bùi Tiến Dũng (Viettel), Trần Đình Trọng (Saigon FC), Hoàng Văn Khánh (Song Lam Nghe An), Trần Văn Kiên (Hanoi FC), Huỳnh Tấn Sinh (Quang Nam FC), Vũ Văn Thanh (Hoang Anh Gia Lai), Đoàn Văn Hậu (Hanoi FC), Hồ Tấn Tài (Binh Dinh), Đỗ Thanh Thịnh (SHB Da Nang).
Midfielder (7): Nguyễn Tuấn Anh (Hoang Anh Gia Lai), Lương Xuân Trường (Gangwon FC), Trần Hữu Đông Triều (Hoang Anh Gia Lai), Nguyễn Văn Toàn (Hoang Anh Gia Lai), Lâm Ti Phông (Sanna.Khanh Hoa), Nguyễn Quang Hải (Hanoi FC), Nguyễn Phong Hồng Duy (Hoang Anh Gia Lai), Đỗ Duy Mạnh (Hanoi FC).
Forward (4): Nguyễn Công Phượng (Hoang Anh Gia Lai), Hà Đức Chinh (SHB Da Nang), Hồ Tuấn Tài (Song Lam Nghe An), Lê Thanh Bình (FLC Thanh Hoa)៕
ប្រែ​សម្រួល​៖ រាជសម្ភារ​